លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

សេចក្ដីប្រកាសជ្រើសរើសបុគ្គលិក៖ តួនាទី វិស្វករផ្នែកលក់

  • ទំព័រដើម|
  • សេចក្ដីប្រកាសជ្រើសរើសបុគ្គលិក៖ តួនាទី វិស្វករផ្នែកលក់
  • May 19, 2026

សេចក្ដីប្រកាសជ្រើសរើសបុគ្គលិក៖ តួនាទី វិស្វករផ្នែកលក់
ទីតាំង៖ ការិយាល័យក្រុមហ៊ុនSOGE, ភ្នំពេញ
ឈប់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែឧសភា ២០២៦
ក្រុមហ៊ុន៖ សូឡា ហ្រ្គីន អេនើជី (ខេមបូឌា) ខូ អីលធីឌី   (SOGE)
ប្រាក់បៀវត្សរ៍៖ ចាប់ពី៥០០ ទៅ ៧០០ដុល្លារអាមេរិក តាមសម្ថភាពនិងបទពិសោធន៍ជាមួយនិងអត្ថប្រយោជន៍ បសស
ប្រភេទការងារ៖ ពេញម៉ោង 
ផ្ដល់អាទិភាពខ្ពស់ សម្រាប់ស្រ្ដី និង អ្នកដែលមានបទពិសោធន៍ទាក់ទងនឹងផ្នែកថាមពលស្អាត

អំពីក្រុមហ៊ុនសូជី (SOGE)
ក្រុមហ៊ុនសូឡា ហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ហៅកាត់ថា សូជី (SOGE) បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅខែធ្នូ ឆ្នាំ២០១៣ ដើម្បីធ្វើការងារនៅក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសវិស័យថាមពលស្អាត។ នៅក្នុងគោលបំណង បង្កើនការប្រើប្រាស់ថាមពលបៃតងនៅតំបន់នានាក្នុងប្រទេសកម្ពុជា។ SOGE ជាក្រុមហ៊ុនឯកជនមួយដែលមានជំនាញច្បាស់លាស់ផ្នែកថាមពលស្អាត ហើយសូជីបានកំណត់សម្គាល់បញ្ហាប្រឈមធំៗ ចំនួន៣នៅក្នុងប្រទេសកម្ពុជា៖ ទី១ ប្រជាជនជាង៨០%នៅតំបន់ជនបទមិនទាន់មានថាមពលស្អាត និងបណ្ដាញអគ្គិសនីជាតិមិនទាន់មានទៅដល់។ ទី២ តម្លៃថាមពលអគ្គិសនីនៅប្រទេសកម្ពុជានៅមានតម្លៃខ្ពស់ដែលធៀបជាមួយនឹងប្រទេសជិតខាង និងចុងក្រោយ តម្លៃទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មមានតម្លៃខ្ពស់ដោយសារតែបច្ចេកទេសក្នុងបូមទឹកពឹងផ្អែកលើប្រេងឥន្ឋនៈហ្វូស៊ិល ហើយបង្កើតនូវឧស្ម័នCO2។
អស់រយៈពេលជិត២០ឆ្នាំមកហើយSOGE បានប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះ ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត (សូឡា) និងគាំទ្រកសិករតូចៗ។ ការខិតខំប្រឹងប្រែងរបស់SOGE បាននាំឱ្យមានផលប្រយោជន៍ដូចជា៖ ការកើនឡើងនៃផលិតភាព ការសន្សំនៃការចំណាយ ការកើនឡើងនៃប្រាក់ចំណូល និង ការរសនៅប្រសើរឡើងសម្រាប់កសិករ។ ពង្រីកការប្រើប្រាស់ថាមពលបៃតងទូទាំងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជនបទ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឥឡូវនេះសូជី(SOGE) មានគម្រោងជ្រើសរើសបុគ្គលិកថ្មី មកកាន់តួនាទីវិស្វករផ្នែកលក់ ដើម្បីជួយក្នុងការអនុវត្តគម្រោង និង ដៃគូពាក់ព័ន្ធផ្សេងទៀត។

តួនាទីសំខាន់ៗ
•    គ្រប់គ្រង និងដឹកនាំក្រុមលក់
•    ធ្វើផែនការលក់ប្រចាំខែ និងប្រចាំឆ្នាំ
•    ធ្វើទិន្នន័យអំពីរបាយការណ៍លក់
•    ធ្វើទំនាក់ទំនង និងស្វែងរកអតិថិជនថ្មី 
•    Follow up និង រក្សាទំនាក់ទំនងជាមួយអតិថិជន
•    Follow up និង updateអំពីផែនការនៃរបាយការណ៍លក់
•    ធ្វើយុទ្ធសាស្រ្តផែនការលក់ 
•    រៀបចំ និង ដឹកនាំការប្រជុំក្រុម

លក្ខខណ្ឌជ្រើសរើស
•    បេក្ខជនត្រូវមានបទពិសោធន៍ការងារគ្របគ្រងការលក់ យ៉ាងតិច២ឆ្នាំ
•    បេក្ខជនត្រូវមានជំនាញធ្វើរបាយការណ៍ និងផែនការលក់
•    បេក្ខជនត្រូវមានជំនាញក្នុងការទំនាក់ទំនង ចរចា និងដោះស្រាយជាមួយអតិថិជន
•    បេក្ខជនត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជន និង ក្រុមការងារ
•    បេក្ខជនត្រូវចេះប្រើប្រាស់កម្មវិធីMicrosoft Office (Excel, Word, PowerPoint)
•    បេក្ខជនត្រូវមានការទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវខ្ពស់
•    បេក្ខជនត្រូវចេះសរសេរ និង និយាយភាសាអង់គ្គេសបានល្អ
•    បេក្ខជនមានភាពស្មោះត្រង់ រួសរាយរាក់ទាក់ និង មានការអត់ធ្មត់ខ្ពស់ក្នុងការងារ
ការដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិត(Cover Letter) ដោយបញ្ជាក់ពីមូលហេតុដែលអ្នកជាបេក្ខជនដ៏ល្អបំផុតសម្រាប់តួនាទីនេះ ធ្វើផ្ញើមកកាន់អ៊ីមែល thida.kheav@gmail.com និង CC: eneang.soge@gmail.com  អោយបានមុនថ្ងៃទី25 ខែឧសភា ឆ្នាំ2026។ អាទិភាពនៃការសម្ភាសន៍នឹងត្រូវបានផ្តល់ទៅឱ្យបេក្ខជនដែលដាក់ពាក្យមុនគេ។