លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ប្រព័ន្ធសូឡាបូមទឹក ជាមួយជើងរេតាមពន្លឺថ្ងៃ

  • ទំព័រដើម|
  • ប្រព័ន្ធសូឡាបូមទឹក ជាមួយជើងរេតាមពន្លឺថ្ងៃ

ប្រព័ន្ធសូឡាបូមទឹក

  • ដំណើរការនៃប្រព័ន្ធ

          ផ្ទាំងសូឡាបម្លែងថាមពលពន្លឺដែលចាំងប៉ះទៅជាថាមពលអគ្គិសនីហើយបញ្ជូនទៅអាំងវែទ័រ។​ ​អាំងវែទ័របម្លែងភ្លើងបានពីសូឡាទៅជាភ្លើង AC បីហ្វាសម្រាប់ផ្គត់ផ្គង់ទៅម៉ូទ័របូមទឹក។​​​​​​ អាំងវែទ័រធ្វើការផ្ដល់តង់ស្យុងនិងចរន្តភ្លើងចេញទៅកាន់ម៉ូទ័រតាមលទ្ធភាពរបស់ប្រភពភ្លើង(សូឡា)និងតាមការកំណត់អោយដំណើរដែលបានកំណត់នៅក្នុងអាំងវែទ័រ។ អាំងវែទ័រនឹងធ្វើការបម្រែបម្រួលប្រេកង់តម្រូវទៅតាមអានុភាពដែលបានពីផ្ទាំងសូឡានិងតម្រូវការរបស់ម៉ូទ័របូមទឹក។ ការធ្វើការរបស់ម៉ូទ័របូមទឹកក្នុងប្រព័ន្ធនេះ គឺប្រែប្រួលល្បឿនឬចំនួនជុំទៅតាមប្រេកង់ ដែលផ្ដល់ដោយអាំងវែទ័រ។ ដើម្បីធានាសុវត្ថិភាពដល់ម៉ូទ័របូមទឹកគឺត្រូវកំណត់ចរន្តអតិបរមានិងប្រេកង់ទាបបំផុតនៃភ្លើងចេញរបស់អាំងវែទ័រដែលក្នុងកម្រិតនោះ ម៉ូទ័របូមទឹកនៅបូមទឹកបានក្នុងកម្រិតដែលអាចទទួលយកបាន។ 

  • សម្ភារៈនៃប្រព័ន្ធ
  1. ផ្ទាំងសូឡា
  2. អាំងវែទ័រម៉ូទ័របូមទឹក
  3. ម៉ូទ័របូមទឹក
  4. ជើងរេតាមពន្លឺថ្ងៃ