Solar Off-Grid
- ទំព័រដើម|
- Solar Off-Grid
បទពិសោធន៍ជោគជ័យបន្ទាប់ពីប្រើប្រាស់សេវាកម្មសូជី
ប្រវត្ដិរបស់អតិថិជន
- ឈ្មោះ : មណ្ឌលជម្រកនៃក្ដីស្រលាញ់
- អាសយដ្ឋាន: ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ
- ឆ្នាំចាប់ផ្តើមតំឡើងប្រព័ន្ធសូឡា : ឆ្នាំ២០០៨
- មណ្ឌលជម្រកនៃក្ដីស្រលាញ់ គឺជាអង្គការជួយក្មេងៗដែលគ្មានអាណាព្យាបាល ឬ ក្មេងៗណាដែលគ្មានលទ្ធភាពសិក្សារៀនសូត្រ។ នៅទីនេះ បានផ្ដល់ទាំងជម្រកស្នាក់នៅ អាហារហូបចុក កន្លែងរៀនសូត្រ និងផ្គត់ផ្គង់អោយក្មេងៗបានសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់ និងមានការងារធ្វើ។
បញ្ហាតែងតែជួបប្រទះមុនពេលប្រើប្រាស់ប្រព័ន្ធសូឡា “សូជី “
- នៅឆ្នាំ២០០៥ គាត់បានប្រើប្រាស់ម៉ាស៊ីនភ្លើង មានការចំណាយច្រើន (ប្រេង, ការថែទាំ និង ការជួសជុល)
- មានភាពលំបាកក្នុងការបញ្ឆេះម៉ាស៊ីនជារៀងរាល់ថ្ងៃ និង មានសំលេងរំខាន
- ចំណាយថ្លៃប្រេងខ្ពស់ (ម៉ាស៊ីនកម្លាំង ៤៥kVA ៣០០០លីត្រ/ខែ)
- ឆ្នាំ២០០៨ គាត់បានសិក្សាពីប្រព័ន្ធសូឡា និងបានសាកល្បងជាវនូវប្រព័ន្ធសូឡាបូមទឹកពីក្រុមហ៊ុនផ្សេងៗ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃប្រេង នៅក្នុងមណ្ឌល ប៉ុន្តែក្រោយពេលតំឡើងរួចរាល់ ប្រព័ន្ធសូឡានេះចេះតែមានបញ្ហា ប្រើមិនគ្រប់ ការដំណើរការមិនសូវរលូន
- ប្រធានមណ្ឌលគាត់បានអោយសូជី ជួសជុលប្រព័ន្ធទាំងនោះ បន្ទាប់មកគាត់ក៏បានអោយសូជីតំឡើងប្រព័ន្ធបូមទឹកតូចៗចំនួន៣ឈុតបន្ថែមទៀត និងសិក្សាតំឡើងប្រព័ន្ធសូឡាភ្លើងដើម្បីមានភ្លើងប្រើប្រាស់ដែលមានស្ថេរភាពនិង កាត់បន្ថយលើការចំណាយប្រេងអោយចុះមកនៅសល់តិចតួច។
ដំណោះស្រាយ"សូជី"តំឡើងប្រព័ន្ធសូឡា ផ្គត់ផ្កង់ថាមពលអគ្គិសនីនៅក្នុងមណ្ឌល
- ឆ្នាំ២០០៩ ជួសជុលប្រព័ន្ធសូឡាចាស់ៗដែលមានបញ្ហា អោយដំណើរការឡើងវិញ
- ឆ្នាំ២០១០ តំឡើងប្រព័ន្ធសូឡាបូមទឹកខ្នាតតូច ចំនួន៣ឈុត (២១០W ២ឈុត និង ៥០០W ១ឈុត) ហើយគាត់លែងបូមទឹកដោយប្រើម៉ាស៊ីន។
- ឆ្នាំ២០១០ ខែមេសា តម្លើងប្រព័ន្ធសូឡាកម្លាំង១៣kW ជាប្រភេទប្រព័ន្ធBackup (ភ្ជាប់ជាមួយម៉ាស៊ីនភ្លើង) គាត់បានកាត់បន្ថយការចាយលើប្រេងម៉ាស៊ីនអស់តែ ចន្លោះពី ៣០០ ~ ៤០០លីត្រ តែប៉ុណ្ណោះក្នុង១ខែ។
- ឆ្នាំ២០១៦ តម្លើងប្រព័ន្ធសូឡា ថែម ៩kW (សរុប២២kW) ៣០ ~ ៤០លីត្រ
- មកដល់បច្ចុប្បន្ននេះប្រព័ន្ធនេះប្រព័ន្ធនៅទីនោះតែដំណើរការធម្មតា តែគាត់លែងប្រើប្រាស់ម៉ាស៊ីនភ្លើងហើយ ព្រោះមានបណ្ដាញអគ្គិសនីទៅដល់ សូជីបានភ្ជាប់ប្រព័ន្ធសូឡាជាមួយបណ្ដាញអគ្គិសនីវិញ អោយដំណើរការជាមួយគ្នា ។
បន្ទាប់ពីគាត់ជ្រើសសេវាកម្ម ”សូជី” គាត់ចំនេញពេលវេលា ចំណេញកម្លាំងពលកម្ម ជាពិសេសបានកាត់បន្ថយការចំណាយថ្លៃប្រេងការប្រើប្រាស់ប្រេងម៉ាស៊ីនប្រមាណជិត ៩០ភាគរយ។