លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ផលិតផលនៃប្រព័ន្ធ

ផលិតផលនៃប្រព័ន្ធ

សូជីមានជំនាញផ្គត់ផ្គង់ប្រព័ន្ធសូឡាគ្រប់ប្រភេទ ជាពិសេសប្រព័ន្ធបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)សម្រាប់វិស័យកសិកម្ម។
 
 
ប្រព័ន្ធសូឡាសូជីមានដូចជា៖
 

ស្ថានីយបូមទឹកហាយប៊្រីតដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ

  • ជាប្រព័ន្ធដែលដំណើរការដោយថាមពលព្រះអាទិត្យ(សូឡា) ដែលបង្កើតឡើងសម្រាប់ស្រោចស្រពដំណាំកសិកម្មយ៉ាងមានប្រសិទ្ធភាពខ្ពស់។
  • ជួយក្នុងការគ្រប់គ្រង និងកាត់បន្ថយការខ្ជះខ្ជាយទឹក ហើយធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ដំណាំ។
  • ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(សូឡា)  រួមជាមួយភ្លើងបណ្ដាញ ដើម្បីបង្កើនរយៈពេលនៃការបូមទឹក ទោះបីជាមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏ដោយ។
  • បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពស្រោចស្រព និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលមិនកកើតឡើងវិញ(ដូចជាការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតជាដើម)។
  • ស្ថានីយស្រោចស្រពទំនើបដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា) ភ្ជាប់ជាមួយជើងរេតាមពន្លឺថ្ងៃដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាឆ្លាតវៃ។
  • ដំណើរការស្វ័យប្រវត្តិ ដើម្បីតាមដាន និងគ្រប់គ្រងការស្រោចស្រពឲ្យកាន់តែមានប្រសិទ្ធភាព។
  • ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលរួមបញ្ចូលថាមពលព្រះអាទិត្យ(សូឡា) បច្ចេកវិទ្យាវៃឆ្លាត។
  • បង្កើនការគ្រប់គ្រងទឹក កាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនទិន្នផលខ្ពស់។

 

ប្រព័ន្ធសូឡាបូមទឹក ជាមួយជើងរេតាមពន្លឺថ្ងៃ (រេដោយស្វ័យប្រវត្តិ)

  • សូឡាបូមទឹករបស់សូជីបង្កើតឡើងសម្រាប់ផ្តល់នូវដំណោះស្រាយបូមទឹកមានប្រសិទ្ធភាព និងទំនុកចិត្តដោយប្រើថាមពលព្រះអាទិត្យ(សូឡា)។
  • ប្រព័ន្ធសូឡាបូមទឹករបស់ក្រុមហ៊ុនសូជី មានកម្លាំងចាប់ពី 1 hp ទៅ 100 hp ដែលត្រូវនឹងតម្រូវការផ្សេងៗ។
  • ប្រព័ន្ធបានដំឡើងជាមួយជើងរេតាមពន្លឺថ្ងៃដោយស្វ័យប្រវត្តិ (Sun Tracker) បង្កើនការផលិតថាមពលចន្លោះ ៣០% ដល់ ៤០% បើប្រៀបធៀបទៅនឹងប្រព័ន្ធសូឡាជើងហ្នឹង។
  • អាចតភ្ជាប់នឹងប្រព័ន្ធអគ្គិសនី (EDC) ដើម្បីបូមទឹកបានយូរជាងមុន(នៅពេលមានតម្រូវការទឹកច្រើន)  ទោះបីជាមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏ដោយ។
  • ប្រព័ន្ធនេះផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងផលិតផលដែលមានគុណភាពខ្ពស់។
  • សូជី ផ្តល់ជូនការធានារយៈពេល៤ ឆ្នាំលើគ្រឿងបន្លាស់ទាំងអស់ និងសេវាកម្មបច្ចេកទេស។
 
 
ប្រព័ន្ធសូឡាហាយប៊្រីត
  • ភាពទុកចិត្តបាន: ធានាបាននូវការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់(សម្រាប់គ្រឿងទទួលសំខាន់ៗ) ទោះបីមានការដាច់ភ្លើងក៏ដោយ។
  • ការកាត់បន្ថយចំណាយថាមពល: ជួយកាត់បន្ថយការប្រើប្រាស់ភ្លើងរហូតដល់ ៦០% ក្នុងអំឡុងពេលថ្ងៃ សម្រាប់គេហដ្ឋាន និងអាជីវកម្ម ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(សូឡា)។
  • ភាពបត់បែន: អាចប្តូរទៅប្រើថាមពលសូឡា អាគុយ និងអគ្គិសនីពីបណ្តាញ តាមតម្រូវការ។
  • ឥទ្ធិពលបរិស្ថាន: កាត់បន្ថយការបំភាយឧស្ម័នពុលទៅបរិយាកាស ដោយប្រើប្រាស់ថាមពលសូឡាដែលជាថាមពលកើតឡើងវិញ។
  • លទ្ធភាពពង្រីក: អាចពង្រីកប្រព័ន្ធដោយងាយស្រួល ដោយបន្ថែមផ្ទាំងកញ្ចក់សូឡា ឬអាគុយសម្រាប់ផ្ទុកថាមពល នៅពេលតម្រូវការប្រើប្រាស់កាន់តែច្រើន។

ពត៌មានលម្អិត៖ https://sogecambodia.com/en/product-system-detail/solar-hybrid-system/

 

ប្រព័ន្ធសូឡាមិនភ្ជាប់បណ្តាញអគ្គិសនី
  • ឯករាជ្យភាពថាមពល: ឯករាជ្យយ៉ាងពេញលេញ ដោយមិនអាស្រ័យលើបណ្តាញអគ្គិសនី។
  • តំបន់ដាច់ស្រយាល: ល្អសម្រាប់ទីតាំងដែលមិនទាន់មានបណ្តាញអគ្គិសនីទៅដល់។
  • គេហដ្ឋាន: ផ្តល់ថាមពលដែលទុកចិត្តបាន និងកាត់បន្ថយចំណាយសម្រាប់គ្រួសារ។
  • ឥទ្ធិពលបរិស្ថាន: កាត់បន្ថយការបំពុលបរិស្ថាន ដោយប្រើប្រាស់ថាមពលសូឡា។
  • លទ្ធភាពពង្រីក: អាចពង្រីកប្រព័ន្ធដោយងាយស្រួល ដោយបន្ថែមផ្ទាំងកញ្ចក់សូឡា ឬអាគុយសម្រាប់ផ្ទុកថាមពល នៅពេលតម្រូវការប្រើប្រាស់កាន់តែច្រើន។
 
 
ប្រព័ន្ធស្រោចស្រពឆ្លាតវៃ
  • ការប្រើប្រាស់ និងការគ្រប់គ្រងពីចម្ងាយ: អាចកំណត់កាលវិភាគស្រោចស្រពតាមកម្មវិធីទូរស័ព្ទដៃ ដើម្បីសន្សំសំចៃពេលវេលា។ អាចកំណត់កាលវិភាគស្រោចស្រពទុកមុនបានរហូតដល់២ខែ ដោយមិនចាំបាច់ទៅដល់កន្លែងផ្ទាល់។
  • ដំណើរការដោយគ្មានបណ្ដាញអ៊ីនធឺណេត: ប្រព័ន្ធនៅតែស្រោចស្រពតាមកាលវិភាគដែលបានកំណត់ ទោះបីជាមិនមានអ៊ីនធឺណេតក៏ដោយ។
  • ការគ្រប់គ្រងទិន្នន័យ: ប្រព័ន្ធបញ្ជារនេះផ្តល់ពត៌មានអំពីការប្រើប្រាស់ទឹក និងការងាររបស់ប្រព័ន្ធ។ ទិន្នន័យប្រវត្តិអំពីកាលវិភាគស្រោចស្រព និងការប្រើប្រាស់ទឹកត្រូវបានរក្សាទុក។
  • ការគ្រប់គ្រងសម្ពាធនិងលក្ខណៈសុវត្ថិភាព: រក្សាសម្ពាធទឹកឲ្យសមស្របសម្រាប់ការស្រោចស្រព។ ដោយភ្ជាប់ជាមួយសេនស័រវាស់សម្ពាធ និងឧបករណ៍វាស់លំហូរទឹកដើម្បីធានាសុវត្ថិភាព។
  • ប្រសិទ្ធភាពថាមពល និងថវិកា: បម្រែបម្រួលល្បឿនម៉ូទ័របូមទឹកឲ្យសមស្របនឹងតម្រូវការ ដើម្បីកាត់បន្ថយការចំណាយ។
  • ការប្រើប្រាស់សហគមន៍: ប្រព័ន្ធនេះជួយសម្រួលដល់ការស្រោចស្រពកសិករដែលប្រើប្រភពទឹករួមគ្នា។ ប្រធានសហគមន៍ត្រួតពិនិត្យដំណើរការរបស់ប្រព័ន្ធ និងផ្តល់ពត៌មានសំខាន់ៗ។ មានតែសមាជិកនៅក្នុងសហគមន៍ប៉ុណ្ណោះដែលមានសិទ្ធកំណត់កាលវិភាគស្រោចស្រពរបស់គាត់តាមទូរស័ព្ទដៃ។
  • ការប្រើប្រាស់ជាបុគ្គល: សាកសមសម្រាប់ម្ចាស់ដីតូចឬធំ ដែលចង់កាត់បន្ថយចំណាយស្រោចស្រព។ អាចកំណត់ និងគ្រប់គ្រងកាលវិភាគស្រោចស្រពតាមកម្មវិធីទូរស័ព្ទដៃ។ អាចកំណត់ពេលស្រោចស្រពរហូតដល់ ២ ខែជាមុន ដោយផ្អែកលើសម្ពាធទឹកជាក់ស្ដែងក្នុងប្រព័ន្ធ។

ពត៌មានលម្អិត៖https://sogecambodia.com/en/product-system-detail/smart-irrigation-system/

 

ផលិតផលទាំងនេះត្រូវបានរចនាឡើងដើម្បីជួយកសិករ និងអ្នកប្រើប្រាស់ផ្សេងទៀត ឲ្យអាចប្រើប្រាស់ថាមពលសូឡា ដើម្បីបង្កើនផលិតភាព និងភាពប្រកបដោយនិរន្តរភាព។