ប្រព័ន្ធសូឡាបូមទឹក ជាមួយជើងរេតាមពន្លឺថ្ងៃ
- ទំព័រដើម|
- ប្រព័ន្ធសូឡាបូមទឹក ជាមួយជើងរេតាមពន្លឺថ្ងៃ
ប្រព័ន្ធសូឡាបូមទឹកភ្ជាប់ជាមួយ ជើងរេតាមពន្លឺថ្ងៃ (ដោយស្វ័យប្រវត្តិ)
ប្រព័ន្ធសូឡាបូមទឹកនឹងដំណើរការដោយស្វ័យប្រវត្តិ ចាប់ពីពេលព្រឹករហូតថ្ងៃរសៀល ដោយមិន ចាំចាច់ត្រូវការអាគុយឡើយ។
ប្រព័ន្ធសូឡាបូមទឹកបំពាក់ដោយជើងរេដើរដោយ ស្វ័យប្រវត្តិតាមពន្លឺថ្ងៃ ជាច្ចេកទេសដំបូងគេបង្អស់នៅ ក្នុងប្រទេសកម្ពុជាដែលសូជីបានបង្កើតឡើង ដើម្បី ជួយបង្កើនទិន្នផលអគ្គិសនីរបស់ប្រព័ន្ធសូឡាចន្លោះ ពី30% ទៅ 40% បើធៀបេជាមួយជើងនឹងធម្មតា។
ប្រព័ន្ធសូឡាបូមទឹកSOGE មានចាប់ពីកម្លាំង 1Hp ទៅដល់ 100Hp ដោយមាន ការធានារហូតដល់រយៈពេល 4ឆ្នាំ គ្រប់សម្ភារៈទាំង អស់ក្នុងប្រព័ន្ធរួមទាំងសេវាកម្មថែទាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធសូឡាបូមទឹកសូជីក៏អាចភ្ជាប់ ជាមួយបណ្ដាញអគ្គិសនី ដើម្បីបន្ថែមរយៈពេលបូម ទឹកអោយបានយូរទៅតាមតម្រូវការប្រើប្រាស់។
សម្ភារៈនៅក្នុងប្រព័ន្ធ និងតួនាទី
- ផ្ទាំងកញ្ចក់សូឡាមានតួនាទី បម្លែងថាមពលពន្លឺទៅជា ថាមពលអគ្គិសនី។
- អាំងវែទ័រសម្រាប់ម៉ូទ័របូមទឹក បំលែងភ្លើង DC ពីសូឡាទៅជា ភ្លើង AC ហើយបញ្ជូនទៅម៉ូទ័រ បូមទឹក និងមានមុខងារជាច្រើន សម្រាប់ការពារម៉ូទ័រពីបញ្ហា បច្ចេកទេសផ្សេងៗដើម្បីប្រើ ប្រាស់បានយូរ។
- ម៉ូទ័របូមទឹក ប្រើសម្រាប់បូមទឹកពីប្រភពទឹកទៅអាងស្តុក ទឹក រឺស្រោចស្រពដោយផ្ទាល់ ទៅកាន់កសិដ្ឋាន។
លក្ខណៈពិសេសសូឡាបូមទឹករបស់សូជី
- មានការធានារហូតដល់រយៈពេល 4 ឆ្នាំ
- រយៈពេលរំលោះទុនលើការវិនិយោគ ត្រឡប់ត្រឹមតែ 2 ទៅ 3 ឆ្នាំតែប៉ុណ្ណោះ
- មានជើងរេតាមពន្លឺថ្ងៃ (ដើរដោយស្វ័យប្រវត្តិ)
- បូមទឹកមានរយៈពេលយូជាងប្រព័ន្ធសូឡាបូមទឹកដែលគ្មានជើងរេតាមពន្លឺថ្ងៃ
- ការផលិតថាមពលមានប្រសិទ្ធិភាពខ្ពស់
- គ្រប់សម្ភារៈមានគុណភាពខ្ពស់
- សេវាកម្មឈានមុខគេនៅកម្ពុជា។