ប្រព័ន្ធសូឡាOn Grid
- ទំព័រដើម|
- ប្រព័ន្ធសូឡាOn Grid
ប្រព័ន្ធសូឡាOn Grid
- ដំណើរការនៃប្រព័ន្ធ
ផ្ទាំងសូឡាបម្លែងថាមពលពន្លឺដែលចាំងប៉ះទៅជាថាមពលអគ្គិសនីហើយបញ្ជូនទៅកាន់អាំងវែទ័រដើម្បីបម្លែងទៅជាចរន្តឆ្លាស់ហើយផ្គត់ផ្គង់ទៅគ្រឿងទទួលដោយលាយជាមួយភ្លើងEDC ឬអាចលាយជាមួយភ្លើងចរន្តឆ្លាស់ពីប្រភពផ្សេងទៀត។ ក្នុងករណីផ្ទាំងសូឡាផលិតថាមពលលើសពីតម្រូវការរបស់គ្រឿងទទួល នោះថាមពលដែលលើសនឹងត្រូវបានរុញចូលទៅក្នុងបណ្ដាញភ្លើងអគ្គិសនី EDC ដែលបានភ្ជាប់នឹងប្រព័ន្ធ។
- សម្ភារៈនៃប្រព័ន្ធ
- ផ្ទាំងសូឡា
- អាំងវែទ័រOn Grid
- បណ្ដាញអគ្គិសនី Grid (EDC) ឬ ប្រភពភ្លើង AC ផ្សេងទៀត
ប្រព័ន្ធOn Grid គឺសម្រាប់ដំឡើងនៅតាមតំបន់ដែលមានភ្លើងបណ្ដាញជាតិ។ ដំឡើងសម្រាប់កាត់បន្ថយការចំណាយថ្លៃភ្លើងនៅពេលថ្ងៃ (អតិថីជនដែលមានតម្រូវការប្រើប្រាស់អគ្គិសនីនៅពេលថ្ងៃច្រើន)។