លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ប្រព័ន្ធសូឡាហាយប្រ៊ីត

ប្រព័ន្ធសូឡាហាយប្រ៊ីត

  • ដំណើរការរបស់ប្រព័ន្ធ

           ផ្ទាំងសូឡាបម្លែងថាមពលពន្លឺដែលចាំងប៉ះទៅជាថាមពលអគ្គិសនីហើយបញ្ជូនទៅអាំងវែទ័រនិងសាកចូលអាគុយព្រមទាំងបម្លែងជាចរន្តឆ្លាស់ដើម្បីប្រើប្រាស់។ ​ចំពោះប្រព័ន្ធនេះយើងអាចជ្រើសយកប្រភពណាមួយជាអាទិភាពក្នុងការផ្គត់ផ្គង់ទៅគ្រឿងទទួលបាន​​។ក្នុងករណីជ្រើសយកផ្នែកប្រភពភ្លើង DC ជាអាទិភាព នោះអាំងវែទ័រនិងយកថាមពលពីសូឡានិងអាគុយបម្លែងជាចរន្តឆ្លាស់ហើយ ​ ផ្គត់ផ្គង់ទៅគ្រឿងទទួល​ ប្រសិនបើថាមពលសូឡាច្រើនជាងតម្រូវការគ្រឿងទទួល នោះថាមពលសូឡាដែលនៅសល់នឹងត្រូវបានសាកចូលអាគុយ។ ក្នុងករណីជ្រើសយកប្រភពភ្លើងAC(EDC)ជាអាទិភាព​ នោះថាមពលសូឡាត្រូវសាកចូលទៅក្នុងអាគុយរហូតដល់កម្រិតដែលយើងកំណត់ ហើយភ្លើងសូឡាដែលនៅសល់និងត្រូវបានបម្លែងជា AC និងលាយជាមួយភ្លើងបណ្ដាញផ្គត់ទៅគ្រឿងទទួលរួមគ្នា។ ក្នុងករណីប្រភពភ្លើង EDC មិនដំណើរការ នោះអាំងវែទ័រនឹងដំណើរការជា Off-Grid  និងបញ្ចេញភ្លើងផ្គត់ផ្គង់តែតាមរយៈច្រក Backup (Output 1) ផ្គត់ផ្គង់ទៅគ្រឿងទទួល។

  • សម្ភារៈនៃប្រព័ន្ធ
  1. ផ្ទាំងសូឡា 
  2. អាគុយ
  3. អាំងវែទ័រ​ Hybrid​​: (អាំងវែទ័រ On-Grid + Off-Grid)
  4. បណ្ដាញអគ្គិសនី EDC ឬ​ ប្រភពភ្លើងAC ផ្សេងទៀត

ប្រព័ន្ធសូឡាហាយប្រ៊ីត គឺសម្រាប់ដំឡើងនៅតាមតំបន់ដែលមានបណ្ដាញជាតិ។ ដើម្បីកាត់បន្ថយការចំណាយថ្លៃភ្លើងប្រចាំខែ និង​បម្រុងថាមពលពេលភ្លើងដាច់។