លេខទូរស័ព្ទ

012 61 97 15, 093 41 88 99,
081 90 48 49

អាសយដ្ឋានអ៊ីម៊ែល

info@sogecambodia.com

ប្រព័ន្ធស្រោចស្រពឆ្លាតវៃ

ប្រព័ន្ធស្រោចស្រពឆ្លាតវ័យ៖ ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ម្ចាស់កសិដ្ឋាន និង​សហគមន៍

  • ការប្រើប្រាស់ និងការគ្រប់គ្រងពីចម្ងាយ៖ អាចកំណត់កាលវិភាគស្រោចស្រពតាមរយៈកម្មវិធីទូរស័ព្ទដៃ និងសន្សំសំចៃពេលវេលា។
  • ការកំណត់កាលវិភាគស្រោចស្រព៖ អាចកំណត់កាលវិភាគស្រោចស្រពទុកជាមុនបានរហូតដល់២ខែ ដោយមិនចាំបាច់ទៅដល់កន្លែងផ្ទាល់។
  • ការធ្វើការដោយគ្មានបណ្ដាញអ៊ីនធឺណេត៖ ប្រព័ន្ធនៅតែធ្វើការតាមកាលវិភាគដែលបានកំណត់ ទោះបីជាមិនមានអ៊ីនធឹណេតក៏ដោយ។
  • ការគ្រប់គ្រងទិន្នន័យ៖ ប្រព័ន្ធបញ្ជារនេះផ្ដល់ទិន្នន័យនៃការស្រោចស្រពនិងដំណើរការរបស់ប្រព័ន្ធរៀងរាល់វិនាទី។
  • ការកត់ត្រាទិន្នន័យ៖​ ប្រព័ន្ធបញ្ជារឆ្លាតវ័យនេះផ្ទុកនូវប្រវត្តនិងកាលវិភាគស្រោចស្រពដែលបានកំណត់ និងសម្រេចបានព្រមទាំងទឹកបានប្រើប្រាស់។
  • ការគ្រប់គ្រងសម្ពាធ៖​ ប្រព័ន្ធរក្សានូវសម្ពាធទឹកសមស្រប ដើម្បីធានាបានថាលំហូទឹកក្នុងប្រព័ន្ធ។  
  • លក្ខណៈសុវត្ថិភាព៖ ប្រព័ន្ធមានសេនស័រសម្ពាធ និងឧបករណ៍វាស់លំហូទឹកអាចវាស់វែងនិងការពារការលេចធ្លាយប្រព័ន្ធទុយោ។
  • កាត់បន្ថយចំណាយលើថាមពលអគ្គិសនី៖ អាចបម្លែងបម្រួលល្បឿនម៉ូទ័រយោងទៅតាមតម្រូវការទឹកជាក់ស្តែង និងសន្សំសំចៃថវិការ។

ការប្រើប្រាស់ជាសហគមន៍

  • ប្រភពទឹករួម៖​ ប្រព័ន្ធនេះជួយសម្រួលដល់ការស្រោចស្រពរបស់កសិករដែលប្រើប្រភពទឹករួមគ្នា។
  • តួនាទីរបស់ប្រធានសហគមន៍៖ ត្រួតពិនិត្យដំណើរការ ថែទាំប្រព័ន្ធ គ្រប់គ្រងសមាជិកនិងផ្ដល់ពត៌មានសំខាន់ៗដល់សមាជិកថ្មី។
  • សិទ្ធរបស់សមាជិក៖ សមាជិកមានសិទ្ធកំណត់កាលវិភាគស្រោចស្រពរបស់ពួកគាត់តាមរយៈទូរស័ព្ទដៃ។
  • កម្មវិធីស្រោចស្រពឆ្លាតវៃ៖ កំណត់កាលវិភាគ និងរយៈពេលនៃការស្រោចស្រពក្នុងទូរស័ព្ទដៃហើយប្រព័ន្ធនឹងភ្ជាប់ទៅឧបករណ៍បញ្ជារដើម្បីធានាបាននូវការស្រោចស្រពគ្រប់គ្រាន់ និងទាន់ពេលវេលា។
  • ការដំណើរដោយស័្វយប្រវត្តិ៖ ការស្រោចស្រពដោយស្វ័យប្រវត្តិយោងតាមទិន្នន័យកាលវិភាគដែលបានកំណត់ និងសម្ពាធទឹកក្នុងពេលវេលាជាក់ស្ដែង។

ការប្រើប្រាស់ជាបុគ្គល 

  • សមស្របសម្រាប់អ្នកមានផ្ទៃដីតូចឬធំដែលចង់កាត់បន្ថយការចំណាយលើការស្រោចស្រព។
  • ការកំណត់ និងការគ្រប់គ្រងកាលវិភាគស្រោចស្រពតាមរយៈកម្មវិធីទូរស័ព្ទដៃ។
  • អ្នកប្រើប្រាស់អាចកំណត់កាលវិភាគស្រោចស្រពទុកជាមុនបានទៅដល់២ខែ ហើយប្រព័ន្ធនឹងធ្វើការស្រោចស្រពតាមកាលវិភាគដែលបានកំណត់ទុក និងសម្ភាធទឹកជាក់ស្ដែងក្នុងប្រព័ន្ធ។