Solar Water Pump Sation
- Home|
- Solar Water Pump Sation
ប្រវត្ដិរបស់អតិថិជន
- ឈ្មោះ : សហគមន៍ប្រើប្រាស់ទឹកស្ថានីយបាធាយ
- អាសយដ្ឋាន: ភូមិអូរម៉ាល់ ឃុំបាយធាយ ស្រុកបាធាយ ខេត្តកំពង់ចាម
- កសិករប្រើប្រាស់ទឹកតាមរយៈការទិញទឹកពីម្ចាស់ស្ថានីយបូមទឹកប្រើម៉ាស៊ីនម៉ាស៊ូត
- ប្រភពប្រាក់ចំណូលសំខាន់: ធ្វើកសិកម្ម ធ្វើស្រែ ផ្ទៃដីប្រមាណ 2,000ហិកតា
- ឆ្នាំចាប់ផ្តើមដំឡើងប្រព័ន្ធសូឡា : ឆ្នាំ2021
បញ្ហាតែងតែជួបប្រទះកាលពីមិនទាន់ប្រើប្រាស់ប្រព័ន្ធបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ “សូជី “
ផ្នែកម្ចាស់ស្ថានីយបូមទឹកប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត
- គាត់ប្រើប្រាស់ម៉ាស៊ីនភ្លើងមានការចំណាយច្រើន (ប្រេង, ការថែទាំ និង ការជួសជុល)
- មានភាពលំបាកក្នុងការបញ្ឆេះម៉ាស៊ីនជារៀងរាល់ថ្ងៃ
- ពេលម៉ាស៊ីនខូចពិបាកក្នុងការជួសជុល
ផ្នែកកសិករក្នុងសហគមន៍
- កសិករដែលនៅជុំវិញស្ថានីយមានសំលេងរំខានខ្លាំង (ពេលខ្លះម៉ាស៊ីនត្រូវបូម២៤ម៉ោង)
- កសិករចំណាយថ្លៃទឹកខ្ពស់ (ការទិញទឹក និងការបូមបន្តចូលស្រែ)
- មានជំលោះនៅពេលដណ្តើមទឹកគ្នា
- ទទួលបានការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ពីម្ចាស់ស្ថានីយ ធ្វើអោយដំណាំគាត់ខកខានក្នុងការស្រោចស្រព ទទួលបានទិន្នផលទាប
ដំណោះស្រាយសូជីតំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យផ្គត់ផ្កង់ទឹកលើដំណាំផ្ទៃដី 1,300ហិកតា
ក្រុមហ៊ុនសូជីបានធ្វើការទិញស្ថានីយ
- សូជីបានដំឡើងស្ថានីយបូមទឹកដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ជាសេវាកម្មទឹកជូនទៅកសិករនៅក្នុងសហគមន៍
- ទំហំប្រព័ន្ធបូមទឹក កម្លាំង393 kW និង ម៉ូទ័របូមទឹកកម្លាំង 55kW (75Hp) x 6គ្រឿង
- ធាទឹក 1,300m3/h. គ្រឿង, សរុប 6គ្រឿង 46,800m3/day
- បច្ចេកទេសរបស់សូជីធានាមានទឹកគ្រប់គ្រាន់សម្រាប់អោយកសិករធ្វើដំណាំបាន 2ដង (2វគ្គ) ក្នុងមួយឆ្នាំ
- ផ្ទៃដីសរុប 1,300ហិកតា (360គ្រួសារ)
បន្ទាប់ពីប្រើប្រាស់សេវាកម្មទឹក ”សូជី”
- កសិករមិនចាំបាច់ចំណាយថវិការច្រើនដើម្បីបូមទឹកពីប្រឡាយមេទេ
- កសិករគ្រាន់តែបង់ថ្លៃសេវាទឹក តាមទំហំផ្ទៃដីដែលគាត់បានធ្វើដំណាំតែប៉ុណ្ណោះ
- ទឹកមានពេញគ្រប់គ្រាន់នៅប្រឡាយមេ
- កសិករអាចធ្វើស្រែបាន២ដងឬ៣ដងក្នុង១ឆ្នាំ
- ទទួលបានទិន្នផលខ្ពស់ បង្កើនការដាំដុះ ចំនេញពេលវេលា ចំនេញថវិការ កាត់បន្ថយការកម្លាំងពលកម្ម មានជីវភាពរស់នៅសមរម្យ