Phone Number

012 61 97 15, 093 41 88 99,
081 90 48 49

Email Address

info@sogecambodia.com

ប្រព័ន្ធសូឡាផ្គត់ផ្គង់ថាមពលនៅក្នុងមណ្ឌល

  • Home|
  • ប្រព័ន្ធសូឡាផ្គត់ផ្គង់ថាមពលនៅក្នុងមណ្ឌល

បទពិសោធន៍ជោគជ័យរបស់អតិថិជនបន្ទាប់ពីប្រើប្រាស់សេវាកម្ម"សូជី"


ប្រវត្ដិរបស់អតិថិជន

  • ឈ្មោះ : មណ្ឌលជម្រកនៃក្ដីស្រលាញ់
  • អាសយដ្ឋាន: ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ
  • ឆ្នាំចាប់ផ្តើមតំឡើងប្រព័ន្ធសូឡា : ឆ្នាំ២០០៨
  • មណ្ឌលជម្រកនៃក្ដីស្រលាញ់ គឺជាអង្គការជួយក្មេងៗដែលអត់មានអាណាព្យាបាល ឬ ក្មេងៗណាដែលអត់មានលទ្ធភាពដើម្បីសិក្សារៀនសូត្រ។ នៅទីនេះ បានផ្ដល់ទាំងជម្រកស្នាក់នៅ អាហារហូបចុក កន្លែងរៀនសូត្រ និងផ្គត់ផ្គង់អោយក្មេងៗបានរៀនត្រូវរហូតដល់ចប់ថ្នាក់ និង​មានការងារធ្វើ។

 

បញ្ហាតែងតែជួបប្រទះកាលពីមិនទាន់ប្រើប្រាស់ប្រព័ន្ធសូឡា “សូជី “

  • នៅឆ្នាំ២០០៥ មុនពេលពេលប្រព័ន្ធសូឡាគាត់បានប្រើប្រាស់ម៉ាស៊ីនភ្លើង​ មានការចំណាយច្រើន (ប្រេង, ការថែទាំ និង ការជួសជុល)
  • មានភាពពិបាកក្នុងការបញ្ឆេះម៉ាស៊ីនជារៀងរាល់ថ្ងៃ និង មានសំលេងរំខាន
  • ចំណាយថ្លៃប្រេងខ្ពស់ (ម៉ាស៊ីនកម្លាំង ៤៥kVA ) ៣០០០លីត្រ/ខែ
  • ឆ្នាំ២០០៨ គាត់បានសិក្សាតម្លើងប្រព័ន្ធសូឡា គាត់បានសាកល្បងតំឡើងសូឡាបូមទឹក ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃប្រេងម៉ាស៊ីន នៅក្រុមហ៊ុនផ្សេងៗតែតំឡើងហើយចេះតែមានបញ្ហា ប្រើមិនគ្រប់ ការដំណើរការមិនសូ​វរលួន
  • ប្រធានមណ្ឌលគាត់បានអោយសូជី ជួសជុលប្រព័ន្ធដែលមានខូចនោះ បន្ទាប់មកគាត់ក៏បានអោយសូជីតំឡើងប្រព័ន្ធបូមទឹកតូចៗចំនួន៣ឈុត និងបន្ទាប់មកគាត់ក៏បានអោយសូជីសិក្សាតំឡើងប្រព័ន្ធសូឡាដើម្បីកាត់បន្ថយលើការចំណាយប្រេងអោយចុះមកនៅសល់តិចតួច។

ដំណោះស្រាយ"សូជី"តំឡើងប្រព័ន្ធសូឡា ផ្គត់ផ្កង់ថាមពលនៅក្នុងមណ្ឌល

  • ឆ្នាំ២០០៩ ជួសជុលប្រព័ន្ធចាស់ៗដែលខូច អោយដំណើរឡើងវិញ
  • ឆ្នាំ២០១០ តំឡើងប្រព័ន្ធបូមទឹកតូច ចំនួន៣ឈុត (២១០W ២ឈុត និង ៥០០W ១ឈុត) គាត់លែងបូមទឹកដោយប្រើម៉ាស៊ីន។
  • ឆ្នាំ២០១០ ខែមេសា តម្លើងប្រព័ន្ធសូឡាកម្លាំង១៣kW ជាប្រភេទប្រព័ន្ធBackup (ភ្ជាប់ជាមួយម៉ាស៊ីនភ្លើង) គាត់បានកាត់បន្ថយការចាយលើប្រេងម៉ាស៊ីនអស់តែ​ ចន្លោះពី ៣០០ ~ ៤០០លីត្រ តែប៉ុណ្ណោះក្នុង១ខែ។
  • ឆ្នាំ២០១៦ តម្លើងប្រព័ន្ធសូឡា ថែម ៩kW (សរុប២២kW) ៣០ ~ ៤០លីត្រ
  • មកដល់បច្ចុប្បន្ននេះប្រព័ន្ធនេះប្រព័ន្ធនៅទីនោះតែដំណើរការធម្មតា តែគាត់លែងប្រើប្រាស់ម៉ាស៊ីនភ្លើងហើយ ព្រោះមានបណ្ដាញអគ្គិសនីទៅដល់ សូជីបានភ្ជាប់ប្រព័ន្ធសូឡាជាមួយបណ្ដាញអគ្គិសនីវិញ អោយដំណើរការជាមួយគ្នា ។

បន្ទាប់ពីគាត់ជ្រើសសេវាកម្ម ”សូជី” ​គាត់ចំនេញពេលវេលា ចំណេញកម្លាំងពលកម្ម ជាពិសេសបានកាត់បន្ថយការចំណាយថ្លៃប្រេងការប្រើប្រាស់ប្រេងម៉ាស៊ីនប្រមាណជិត ៩០ភាគរយ។